អញ្ជើញថ្លែងនៅទីនេះ លោកស្រី Chu Kim Phuong នាយិកាសាលាបានសម្ដែងការប្ដេជ្ញាចិត្តរបស់សមូហភាពគ្រូបង្រៀន និងនិស្សិតនៃសាលា ដើម្បីសម្រេចភារកិច្ចនៃឆ្នាំសិក្សា ២០១៩ ២០២០។ លោកស្រីបានថ្លែងថា៖ “ឆ្នាំសិក្សា ២០១៩ - ២០២០ ជាឆ្នាំដំបូងរបស់នាងខ្ញុំក្នុងឋានៈជានាយិកា ខ្ញុំសូមធ្វើការ ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ និងបណ្ដុះបណ្ដាល ដែលបានផ្ដល់ទំនុកទុកចិត្ត និងសម្រេចចិត្តតែងតាំងខ្ញុំធ្វើជានាយិកាសាលាមិត្ត ភាព 80 សម្រាប់អាណត្តិ ២០១៩ ២០២៤។ ខ្ញុំសូមសន្យាថា នឹងខិតខំប្រឹងប្រែង រួមជាមួយជួរគ្រូបង្រៀន សាមគ្គីគ្នា ស្រុះចិត្តគំនិត ច្នៃប្រឌិត និងប្ដេជ្ញាចិត្ត សម្រេចរាល់ភារកិច្ច ដែលបានប្រគល់ជូន។ ទន្ទឹមនឹងនេះ កសាងសាលាមិត្តភាព ៨០ ឲ្យក្លាយទៅជាសាលាដែលពោរពេញទៅដោយចំណងមិត្តភាពរវាង វៀតណាម កម្ពុជា និងឡាវ”
![]() |
ជាការឆ្លើយតប លោក ចាយ ណាវុធ ឯកអគ្គរាជទូតតែងតាំងបានថ្លែងថា៖
![]() |
សូមបញ្ជាក់ដែរថាសាលាមិត្តភាព ៨០ ត្រូវបានបង្កើតឡើងកាលពី ៣៩ ឆ្នាំមុន ដោយមានបេសកកម្មនយោបាយដ៏សំខាន់គឺបង្រៀនភាសា វៀតណាម ដល់និស្សិតឡាវនិងកម្ពុជា។ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ សាលាបាន ទទួលនិស្សិត ចំនួន ៣១៨ នាក់ ដែលក្នុងនោះមាន មាននិស្សិតបរទេស សិក្សា រៀនសូត្រភាសាវៀតណាមចំនួន ២៩៨ នាក់ ពោលគឺ និស្សិតកម្ពុជាចំនួន ១០៦ នាក់ និងនិស្សិតឡាវចំនួន ១៩២ នាក់ ព្រមទាំងគ្រូបង្រៀនឡាវចំនួន ២០ នាក់ផងដែរ៕


