អញ្ជើញថ្លែងនៅទីនេះសាស្ត្រាចារ្យ បណ្ឌិត Nguyen Quan Thuan ប្រធានបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមវៀតណាមបានមានប្រសាសន៍ថា៖ នេះគឺជាឱកាសសម្រាប់អ្នកវិទ្យាសាស្ត្រវៀតណាមក្នុងការផ្លាស់ប្តូរចំណេះដឹងផ្នែកវិទ្យាសាស្ត្រជាមួយអ្នកវិទ្យាសាស្ត្រនៅលើពិភពលោក និងក្នុងតំបន់ តភ្ជាប់សហគមន៍អ្នកវិទ្យាសាស្ត្រអន្តរជាតិ សំដៅពិភាក្សាបញ្ហារបស់អាស៊ី ដែលទាក់ទិននឹងបញ្ហាសកល។ ហេតុដូច្នេះ ជួយឲ្យសហគមន៍ អ្នកប្រាជ្ញពិភពលោកយល់ដឹងយ៉ាងច្បាស់អំពីវៀតណាម ក៏ដូចជាការយកចិត្តទុកដាក់ក្នុងការសិក្សាស្រាវជ្រាវរបស់អ្នកប្រាជ្ញវៀតណាម។ លោកបានថ្លែងយ៉ាងដូច្នេះថា៖

“សិក្ខាសាលាស្ដីពីការតភ្ជាប់អាស៊ីលើកទី ៦ បានផ្ដោតសំខាន់លើបញ្ហាសំខាន់ៗដូចជា ឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយថ្មី គំរូសង្គមនិយមបែងឥស្លាម បញ្ហាប្រព័ន្ធអេកូឡូស៊ីនយោបាយ និងឧស្សាហកម្ម ៤.០ ជាដើម។ យើងខ្ញុំមានក្ដីសង្ឍឹមថា លទ្ធផលនៃសិក្ខាសាលានេះនឹងបញ្ជាក់បន្ថែមទៀតអំពីឋានៈរបស់អាស៊ីនៅលើពិភពលោកផងដែរ”៕