ពិធីសម្ពោធព្រលានយន្តហោះអន្តរជាតិលំដាប់ផ្កាយ ៤ ដំបូងបង្អស់នៅ វៀតណាម

ព្រលានយន្តហោះអន្តរជាតិ Cam Ranh ត្រូវបានបើកការដ្ឋានចាប់ពីខែកញ្ញា ឆ្នាំ ២០១៦ ដោយមានស្ថាបត្យកម្មពិសេសដូចរូបភាពសំបុកសត្វត្រចៀកកាំ ដែលជាផលិតផលប្រចាំតំបន់នៅខេត្ត Khanh Hoa ។ ព្រលានយន្តហោះ នេះត្រូវបានសាងសង់នៅលើផ្ទៃដីជាង ៥០,០០០ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅជាប់នឹងព្រលានយន្តហោះចាស់ Cam Ranh។

ថ្លែងមតិក្នុងពិធីបើកសម្ពោធនេះរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាមលោក Nguyen Van The បានសង្កត់ធ្ងន់ថាការបើកសម្ពោធព្រលានយន្តហោះថ្មីឲ្យទាន់ពេលវេលានោះ បានដោះស្រាយបញ្ហាហួសកំរិតការផ្ទុកចំនួនភ្ញៀវនៅព្រលានយន្តហោះCam Ranh ចាស់ព្រមទាំងរួមចំណែកតភ្ជាប់ខេត្ត Khanh Hoa និយាយដោយឡែកនិងវៀតណាមនិយាយរួមជាមួយមិត្តភក្តិអន្តរជាតិផងដែរ៕