ពិព័រណ៍ ITU ឆ្នាំ២០២១ប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញដោយបច្ចេកវិទ្យាការពិតនិម្មិត។ |
គួរជម្រាបថា ពិព័រណ៍ទូរគមនាគមន៍ពិភពលោក (ITU Telecom World) ត្រូវបាន ប្ដូរឈ្មោះទៅជាពិព័រណ៍ពិភពឌីជីថល (ITU Digital World) កាលពីឆ្នាំ២០២០។ ពិព័រណ៍ អនឡាញ រួមមានស្តង់ទំនិញ អនឡាញតាមបច្ចេកវិទ្យា ២D និង ៣D ដែលតាំងបង្ហាញ ផលិតផល សេវាកម្ម ដំណោះស្រាយឌីជីថលរបស់អង្គភាពអាជីវកម្មនិងស្ដង់ទំនិញ ជាតិ។ ក្នុងពេលជាមួយគ្នានោះ វេទិកាអនឡាញ រួមមានសន្និសីទ សិក្ខាសាលាជំនាញ ជាច្រើន (ចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា) និងកិច្ចប្រជុំរដ្ឋមន្រ្តី (ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ តុលា) ក្រោមប្រធានបទទូទៅ “រួមគ្នាកសាងពិភពឌីជីថល”៕

