TOP 10 នៃពានរង្វាន់ Sao Khue ឆ្នាំ២០២០ បានប្រគល់ជូនដល់សហគ្រាសចំនួន ១០ ដែលមានផលិតផលនិង ដំណោះ ស្រាយក្នុងការអនុវត្តបច្ចេកវិទ្យាថ្មីនៃបដិវត្តឧស្សាហកម្មទី ៤.០ ដែលក្នុងនោះភាគច្រើន គឺបញ្ញាសិប្បនិម្មិត។
លោក Truong Gia Binh ប្រធាន VINASA ប្រធានគណៈកម្មការ រៀបចំកម្មវិថីបានឲ្យដឹងថាតាមរយៈការវាយតម្លៃចំពោះសញ្ញាសម្គាល់ Sao Khue គណៈកម្មការរៀបចំកម្មវិធីបានបង្ហាញឲ្យឃើញពីការផ្លាស់ប្តូរយ៉ាងខ្លាំងក្លារបស់សហគ្រាស ផ្នែកបច្ចេកវិទ្យាព័ត៌មានវៀតណាម។
ទន្ទឹមនឹងនេះគុណភាពនៃផលិតផល និងដំណោះស្រាយ ដែលបានចូលរួមក្នុងកម្មវិធីនេះមានកំរិតខ្ពស់ជាងមុនច្រើនដង។ ជាក់ស្តែង ផលិតផល ដំណោះស្រាយនិងកម្មវិធីជាច្រើន ត្រូវបានវាយតម្លៃថាជាកម្មវិធីកំពូលមួយនៃបច្ចេកវិទ្យាថ្មី ដ៏ឆ្នើមក្នុងតំបន់និងពិភពលោកផងដែរ៕
