ពិធីប្រគល់ពានរង្វាន់នារីវៀតណាម (រូបថត៖ VOV) |
នាយប់ថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមន៍នារីវៀតណាមបានរៀបចំពិធីប្រគល់ពានរង្វាន់នារីវៀតណាមឆ្នាំ ២០២២ និងឆ្នាំ ២០២៣។ នេះគឺជាពានរង្វាន់ប្រចាំឆ្នាំដើម្បីកត់សម្គាល់ការរួមវិភាគទានទេពកោសល្យ ការច្នៃប្រឌិតរបស់នារីវៀតណាមលើគ្រប់វិស័យ។
សមូហភាពចំនួន ៧ និងបុគ្គលឆ្នើមចំនួន ១៩ នាក់ លើគ្រប់វិស័យទទួលបានពានរង្វាន់។ ទាំងអស់នេះគឺជានារីវៀតណាមឆ្នើមក្នុងដំណាក់កាលថ្មី ដែលតែងតែជក់ចិត្ត ច្នៃប្រឌិត រស់នៅប្រកបដោយមានការទទួលខុសត្រូវជាមួយគ្រួសារ សង្គម និងសហគមន៍។ លោកស្រី Bui Thi An ប្រធានសមាគមបញ្ញវន្តនារីទីក្រុងហាណូយ ដែលជាបុគ្គលឆ្នើមម្នាក់ក្នុងចំណោមបុគ្គលឆ្នើមទាំង ១៩ នាក់ដែលទទួលបានពានរង្វាន់បានចែករំលែកថា៖
“លើវិស័យសមភាពយេនឌ័រ ខ្ញុំមានមោទនភាពដែលបានចូលរួមវិភាគទាន ជាពិសេសក្នុងកិច្ចប្រជុំរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន។ សេចក្ដីសម្រេចចិត្តមួយចំនួនទាក់ទងនឹងនារីតាមរយៈសម្លេងរបស់យើងខ្ញុំគឺត្រូវបានដោះស្រាយ។ នាងខ្ញុំមានគោលបំណងបន្តរួមវិភាគទានលើវិស័យសមភាពយេនឌ័រ ជាពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល និងបងប្អូននារីជនជាតិភាគតិចផងដែរ”។

