ពិធីបុណ្យនេះមានសកម្មភាពពោរពេញទៅដោយលក្ខណៈវប្បធម៌ជប៉ុនជាច្រើនដូចជាការសម្ដែងក្បាច់គុន Sumo ស្គរ Taiko របាំ Yosakoi ម្ហូបអាហារប្រពៃណី និងល្បែងកំសាន្តប្រជាប្រិយគួរឲ្យទាក់ ទាញនានាផងដែរ។ ពិធីបុណ្យវប្បធម៌ “ព្រះអាទិត្យរះ” ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពវប្បធម៌ទេសចរណ៍ដ៏វិសេសវិសាលដែលជួយទាក់ទាញភ្ញៀវទេសចរមកដល់ខេត្ត Quang Ninh។ ពិធីបុណ្យនេះគឺសំដៅជួយជ្រោមជ្រែងឆ្នាំទេសចរណ៍ជាតិ២០១៨ Ha Long – Quang Ninh និងក៏ជាព្រឹត្តិការណ៍អបអរសាទរការរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងជប៉ុនផងដែរ៕