ភូមិយឿងណូ ក្នុងទីក្រុងហ្វេ គឺជាកន្លែងដែលលោកប្រធានហូជីមិញធ្លាបរស់នៅ និងសិក្សាក្នុងវ័យកុមារភាពរបស់លោក។
ពិធីបុណ្យនេះ ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌ និងកីឡានៃទីក្រុងហ៊្វេ គឺជាផ្នែកមួយនៃសកម្មភាពជាបន្តបន្ទាប់ ដើម្បីអបអរសាទរខួបលើកទី១៣៦ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ និង Festival រដូវក្តៅឆ្នាំ ២០២៦។ ពិធីបុណ្យនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី ១៦ ខែឧសភា នៅតំបន់កណ្តាលនៃភូមិយឿងណូ ជាមួយនឹងសកម្មភាពជាច្រើន។ ពិធីបុណ្យនេះបង្កើតឡើងវិញនូវភាពស្រស់ស្អាតនៃវប្បធម៌ជនបទហ្វេយ៉ាងរស់រវើក ដោយបង្កើតឱកាសសម្រាប់អ្នកស្រុក និងអ្នកទេសចរបានជួបប្រទះនឹងដំណើរនៃការចងចាំដ៏សម្បូរបែប ដែលប្រវត្តិសាស្ត្រ និងបច្ចុប្បន្នកាលប្រសព្វគ្នា។
លោក ផាន ថាញ់ ហាយ នាយកមន្ទីរវប្បធម៌ និងកីឡានៃទីក្រុងហ៊្វ បានឲ្យដឹងថា៖ “សកម្មភាពដ៏សម្បូរបែបនៃពិធីបុណ្យនេះត្រូវបានរៀបចំយ៉ាងល្អិតល្អន់ ទាក់ទាញ បង្កើតផ្ទាំងរូបភាពវប្បធម៌ដ៏រស់រវើក និងពោរពេញដោយអត្តសញ្ញាណ។ នៅក្នុងពិធីបុណ្យនេះ អ្នកទស្សនា និងប្រជាជនក្នុងតំបន់នឹងមិនត្រឹមតែបានសម្របខ្លួនក្នុងលំហរវប្បធម៌ប្រពៃណីដ៏សម្បូរបែបនៃជនបទ ហ្វេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសម្របខ្លួននៅក្នុងដំណើរដ៏ពិសិដ្ឋនៃការចងចាំ ដែលប្រវត្តិសាស្ត្រ និងបច្ចុប្បន្នកាលរួមបញ្ចូលគ្នាពោរពេញដោយមនោសញ្ជេតនា”។
ភូមិយឿងណូ (Duong No) (ឥឡូវចំណុះសង្កាត់យឿងណូ ក្រុងហ្វេ) គឺជាទឹកដីដែលបានឃើញពីសម័យកាលដែលលោក ង្វៀន ស៊ីញគុង (លោកប្រធានហូជីមិញ) ធំដឹងក្តី និងចាប់ផ្តើមការសិក្សារបស់លោក។ នេះជាកន្លែងដែលលោករស់នៅក្នុងចំណោមភាពកក់ក្តៅនៃស្មារតីសហគមន៍ សេចក្តីស្រឡាញ់ និងការទំនុកបម្រុងពីប្រជាជន និងបាសម្របខ្លួនក្នុងជីវភាពវប្បធម៌ប្រពៃណីរបស់សហគមន៍។ ទីតាំងរំលឹកដ៏មានតម្លៃចំនួនបួនដែលទាក់ទងនឹងលោកនៅក្នុងភូមិយឿងណូ រួមមាន៖ ផ្ទះដែលលោករស់នៅ សាលាប្រជុំភូមិយឿងណូ អាំបានិងប៊ែនដា ជាកន្លែងដែលលោកតែងតែទៅទស្សនាដើម្បីទទួលបានបទពិសោធន៍នៃលំហវប្បធម៌នៃភូមិយឿងណូ ដែលត្រូវបាន សហគមន៍ក្នុងតំបន់រក្សាអស់រយៈពេលជាងមួយសតវត្សមកហើយ៕
