![]() |
ពិធីបុណ្យផ្កាជើងគោនេះ បានទាក់ទាញប្រជាជន និងភ្ញៀវទេសចរច្រើនកុះករមកសទស្សនាយ៉ាងស្បាយរីករាយ។ លោកស្រី Lo Thi Mai ជាប្រជាជននៅក្រុង Dien Bien ខេត្ត Dien Bien បាននិយាយថា៖
”យើងខ្ញុំមានក្តីសប្បាយរីករាយណាស់ដែលបានចូលរួមពិធីបុណ្យផ្កាជើងគោនេះរាល់ឆ្នាំ។ ខ្ញុំក៏មានគោលបំណងថា ខេត្ត Dien Bien នឹងអភិវឌ្ឍន៍កាន់តែប្រសើរឡើងដើម្បីទាក់ទាញភ្ញៀវទេសចរច្រើនថែមទៀត ”។
ពិធីបុណ្យឆ្នាំនេះ មានការដាក់តាំងបង្ហាញនិងឧទ្ទេសនាមផលិតផលទេសចរណ៏ និង វប្បធម៍ប្រចាំតំបន់ចំនួន ៧៥ ស្តង់។ ក្នុងយប់ថ្ងៃទី១៧ ខែមីនា កម្មវិធីសំដែងសិល្បៈនឹងត្រូវបានបើកក្រោម មានប្រធានបទ “ផ្កាជើងគោ - បទចំរៀង Dien Bien ពោរពេញទៅដោយ មនោសញ្ចេតនា”៕

