ប្រជាពលរដ្ឋខ្មែរចុះទៅត្រពាំងចាប់ត្រីដោយប្រើឧបករណ៍សាមញ្ញជាប្រពៃណី។ (រូបថត៖ TTXVN) |
ពិធីបុណ្យចាប់ផ្តើមដោយពិធីការប្រពៃណីដែលដឹកនាំដោយព្រឹទ្ធាចារ្យនៃឃុំ Loc Khanh។ បន្ទាប់នោះ មានល្បែងកំសាន្តប្រជាប្រិយ ការសម្តែងឧបករណ៍ភ្លេងជនជាតិ ចម្រៀងប្រពៃណី និងរបាំសហគមន៍ប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរ។ បន្ទាប់មកប្រជាពលរដ្ឋចុះទៅត្រពាំងផ្ទាល់ដើម្បីចាប់ត្រី។ ត្រីធំដំបូង នឹងត្រូវបានយកទៅជូនព្រឹទ្ធាចារ្យភូមិ។ បន្ទាប់មក ប្រជាពលរដ្ឋយកផលិតផលដែលចាប់បានមកអាំង ហើយច្នៃជាម្ហូបប្រពៃណីដើម្បីបរិភោគជាមួយគ្នា។
ពិធីបុណ្យអង្រុតត្រី គឺជាពិធីបុណ្យប្រពៃណី ជាទម្រង់មួយប្រភេទនៃវប្បធម៌ប្រជាប្រិយ ដែលបង្កប់នូវតម្លៃពិសេសដោយឡែកជាច្រើនរបស់បងប្អូនជនជាតិខ្មែរនៅឃុំ Loc Khanh និយាយដោយឡែក និងខេត្ត Binh Phuoc និយាយរួម។ តាមរយៈពិធីបុណ្យនេះ ប្រជាពលរដ្ឋខ្មែរបួងសួងសុំសេចក្ដីសុខ សុខភាពល្អ រដូវអំណោយល្អ ដើមឈើរីកលូតលាស់បានល្អ និងរីកចម្រើនគ្រប់ប្រការ៕

