អាវផាយសហគមន៍នៅ Hue។ រូបថត៖ Le Hieu/VOV

ពិធីបុណ្យនេះបានអូសបន្លាយចាប់ពីថ្ងៃទី ៤ ខែសីហា ដល់ថ្ងៃទី ២៦ ខែកញ្ញា ដោយមានសកម្មភាព និងកម្មវិធីចំនួន ១២ ដូចជា៖ ពិធីបុណ្យ Quan The Am ពិធីបុណ្យអាវផាយ ការតាំងពិព័រណ៍រតនវត្ថុព្រះបរមរាជវាំងសម័យ ស្តេច Khai Dinh ទិវាបុណ្យរបាំម៉ុងសាយHue។ ចំណុចរំលេចនៃពិធីបុណ្យសរទរដូវគឺកម្មវិធី “ពិធីបុណ្យអាវផាយ Hue ឆ្នាំ ២០២៣” ក្រោមប្រធានបទ “រឿងនិទានពីទន្លេ”។

ពិធីបុណ្យសរទរដូវ ក៏មានសកម្មភាពអំណរបុណ្យសែនព្រះខែ (Trung Thu) ដូចជា៖ ពិធីបុណ្យចង្កៀងគោម ទិវាបុណ្យរបាំម៉ុងសាយ ការតាំងពិព័រណ៍ និងការដង្ហែរចង្កៀងគោម៕