ក្នុងរយៈពេលពី ថ្ងៃទី២១ដល់ថ្ងៃទី២៧កញ្ញា ទស្សនិកជននឹងមានឱកាសស្វែងយល់នូវតម្លៃវប្បធម៌ ពិសេសរបស់បណ្តាជនជាតិភាគតិចនៅតំបន់ភ្នំ Mu Cang Chai តាមរយៈសកម្មភាព វប្បធម៌ កីឡានិងទេសចរណ៍ ដូចជា ពិធីបុណ្យប្រឡង ខែន Mong ស្រុក Mu Cang Chai មហោស្រព លោតឆត្រយោង “ហោះលើរដូវស្រូវទុំ” សំដៅរំលឹកខួបលើកទី៥ នៃការអនុវត្តសកម្មភាពលោតឆត្រយោងនៅចំណោត Khau Pha ប្រជុំផ្សារតំបន់ភ្នំ និងរៀបចំសកម្មភាពទេសចរណ៍សហគមន៍តាមវាលស្រែកាំជណ្តើរជាដើម៕
