ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Le Quy Quynh បានសម្តែងក្តីសប្បាយរីករាយចំពោះលទ្ធផលដ៏ធំធេងដែលប្រទេស ទាំងពីរសម្រេចបានក្នុងរយៈពេល ៤៥ កន្លងទៅ។

ពិធីរំលឹកខួបលើកទី ៤៥ នៃទំនាក់ទំនងការទូតវៀតណាម-ម៉ាឡេស៊ី

រដ្ឋមន្ត្រីខុទ្ទកាល័យរដ្ឋាភិបាលម៉ាឡេស៊ី លោក Shahidan bin Kassim និង អគ្គលេខាធិការរងនៃ ក្រសួងការបរទេសម៉ាឡេស៊ី លោក Nushirwan Zainal Abidin បានឲ្យដឹងថា ទំនាក់ទំនងរវាង ម៉ាឡេស៊ីនិងវៀតណាមបាននាំមកនូវ ផលប្រយោជន៍មិនត្រឹមតែសំរាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែម ទាំងបណ្តាប្រទេសក្នុងអាស៊ានទៀតផង។ លោកទាំងពីររូបនេះជឿជាក់ថានាពេលខាងមុខទំនាក់ទំនង នៃភាគីពីរនឹងបន្ត អភិវឌ្ឍ ដើម្បី ផលប្រយោជន៍របស់ប្រជាជននៃប្រទសទាំងពីរ ដែលរួមចំណែក ក្នុងការពង្រឹង សន្តិភាព ស្ថិរភាព និង វិបុលភាព ក្នុងតំបន់និងពិភពលោកផងដែរ៕