ភ្ញៀវថតរូបវត្ថុអនុស្សាវរីយ៍។ (រូបថត: Son Nam / Vietnam +)

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃលោក Nguyen Hai Bang បានសង្ត់ធ្ងន់ថា ប្រជាជនវៀតណាមមានសិទ្ធិមោទនភាពអំពីការអភិវឌ្ឍលោតផ្លោះ និងសមិទ្ធផលដ៏ធំធេង ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ។ ពីប្រទេសក្រីក្រមួយ វៀតណាមបានក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយមានប្រាក់ចំណូលមធ្យម ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អ នយោបាយ សង្គមមនាស្ថិរភាព ឯករាជ្យអធិបតេយ្យភាព បូរណភាពទឹកដីត្រូវបានរក្សារឹងមាំ កិត្យានុភាព និងឋានៈអន្តរជាតិត្រូវបានលើកកម្ពស់ដោយឥតឈប់ឈរ។ ស្ពីពីទំនាក់ទំនងរវាងវៀតណាមនិងថៃនោះ ឯកអគ្គរដ្ឋទូតលោក Nguyen Hai Bang បានអះអាងថា ប្រទេសទាំងពីរ កាន់តែមានសារៈសំខាន់ចំពោះគ្នាទៅវិញទៅមក មិនត្រឹមតែក្នុងកិច្ចសហកប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខប៉ុណ្ណោះទេ ថែមទាំង លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទៀតផង។

រីឯ នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សហគមន៍ជនវៀតណាមនៅទីក្រុងប៊ែរឡាំង - Brandenburg បានរៀបចំមហោស្រពកីឡា និងវប្បធម៌។ ព្រឹត្តិការនេះមិនត្រឹមតែ ឆ្ពោះទៅសុខភាពប៉ុណ្ណោះទេ ថែមទាំងជាឱកាសទាក់ទាញ និងប្រមូលផ្ដុំសហគមន៍ជនវៀតណាមនៅអាល្លឺម៉ង់ទៀងផង៕