![]() |
ថ្លែងមតិក្នុងពិធីនេះឯកអគ្គរជ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅវៀតណាម លោក Harish Parvathaneni បានសង្កត់ធ្ងន់ថា ចំពោះឥណ្ឌា អាស៊ានជាមជ្ឈមណ្ឌលក្នុងគោលយោបាយ “ធ្វើសកម្មភាពឆ្ពោះទៅ ទិសខាងកើត” ក្នុងនោះវៀតណាមជាសរសរទ្រូងមួយក្នុងប្លុកនេះ។ លោក Harish Parvathaneni មានជំនឿជាក់ទៅលើចំណងមិត្តភាពរបស់បក្ស រដ្ឋាភិបាលនិង ប្រជាជនវៀតណាម ដែលផ្តល់ជូនប្រទេសនិងប្រជាជនឥណ្ឌា ព្រមទាំងសន្យាជម្រុញបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ អញ្ជើញចូលរួមពិធី នេះអនុរដ្ឋមន្ត្រីការ បរទេសវៀតណាម លោក Le Hoai Trung បានអះអាងថាប្រជាជានវៀតណាម មានមោទនភាពដែលឥណ្ឌាជាមិត្តធំនិងស្មោះសរ របស់ឥណ្ឌា ហើយជឿជាក់លើ អនាគតដ៏ស្រស់បំព្រងនៃទំនាក់ទំនងមិត្តភាព ជាប្រពៃណីនិងភាពជាដៃគូ យុទ្ធសាស្ត្ររលើគ្រប់ជ្រុងជ្រោយវាងវៀតណាមនិងឥណ្ឌាផងដែរ៕

