ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញថ្លែងនៅពិធីរំលឹកខួប។ (រូបថត៖ VOV) |
“កម្មាភិបាល បក្ខជនម្នាក់ៗ និងជនរួមជាតិបណ្ដាជនជាតិនៃខេត្ត Bac Giang បន្តប្ដេជ្ញាចិត្ត ខិតខំប្រឹងប្រែង និងច្នៃប្រឌិតថែមទៀត ក្នុងការអនុវត្តដំបូន្មានរបស់លោក ប្រធានហូជីមិញ ឲ្យសមស្របនឹងស្ថានភាពថ្មី និងលក្ខខណ្ឌជាក់ស្តែងរបស់ខេត្ត។ ខិតខំកសាងខេត្ត Bac Giang ឲ្យអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ រឹងមាំ ស្ថិតក្នុងចំណោម ខេត្តក្រុងអភិវឌ្ឍន៍ទាំង ១៥ ដែលមានទំហំសេដ្ឋកិច្ចឈានមុខគេលើទូទាំងប្រទេសនៅ ឆ្នាំ ២០២៥; ក្លាយជាខេត្តមួយដែល “កាន់តែសម្បូររុងរឿង ប្រជាជនកាន់តែសម្បូរ ធូធារ” ដូចគោលបំណងរបស់លោកប្រធានហូជីមិញ”៕

