ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ទិវាសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា

នាយប់ថ្ងៃទី២វិច្ឆិកា គណៈប្រតិភូវៀតណាមប្រចាំនៅអាស៊ាន និងគណៈប្រតិភូឥណ្ឌាប្រចាំនៅអាស៊ាន បានរួមសហការជាមួយគ្នារៀបចំ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ទិវាសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា និងលើកទី៥០ឆ្នាំបង្កើតអាស៊ាន។

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Nguyen Hoanh Nam ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអាស៊ាន បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ការដែលឥណ្ឌាបានគាំទ្រ ជួយឧបត្ថម្ភអាស៊ាន ក្នុងដំណើរការកសាងសហគមន៍ ក៏ដូចជាក្នុងការអនុវត្តកិច្ចសន្យាសហប្រតិបត្តិការនានា។

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅអាស៊ាន លោកSuresh K.Reedy បានសង្កត់ធ្ងន់ថា៖ ចំពោះឥណ្ឌា អាស៊ានជានិច្ចកាលជាដៃគូសំខាន់។ លោកក៏បានថ្លែងអំណរគុណចំពោះប្រជាជន រដ្ឋាភិបាលវៀតណាម ជាពិសេសគឺក្រសួងការបរទេសវៀតណាម បានសកម្មគាំទ្រ ពូនជ្រុំអោយទំនាក់ទំនងរវាងអាស៊ាននិងឥណ្ឌា កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសគឺក្នុងដំណាក់កាល ២០១៥-២០១៨ ក្នុងពេលដែលវៀតណាមដើរតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងដៃគូអាស៊ាន-ឥណ្ឌា៕