ទិដ្ឋភាពនៃពិធីរំលឹកខួបអនុស្សាវរីយ៍ (រូបថត៖ tgvn.com)


អញ្ជើញថ្លែងនៅពិធីនេះ ឯកអគ្គរដ្ឋទូតសហព័ន្ធអារ៉ាប់រួមលោក Obaid Saeed Obaid Bintaresh Al Dhaheri បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងសហព័ន្ធអារ៉ាប់ រួមជាមួយវៀតណាមគឺជាទំនាក់ទំនងដ៏ល្អប្រសើរដោយឈើរលើគោលការណ៍ សហប្រតិបតិ្តការនិងគោរពគ្នាទៅវិញទៅមក។ ឆ្លងកាត់ពេលវេលា ទំនាក់ទំនង សហប្រតិបតិ្តការមិត្តភាពរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹងនិងពង្រីក តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូច ជាកិច្ចសហការនិងគាំទ្រគ្នាទៅវេទិកានិងអង្គការអន្តរជាតិនានាផងដែរ។

អញ្ជើញថ្លែងមតិឆ្លើយតប អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោកស្រី Nguyen Phuong Nga បានសម្ដែងនូវជំនឿថា ក្រោមការដឹកនាំដ៏វាងវៃរបស់ ប្រធានាធិបតីលោក Sheikh Khalifa bin Zayed Al Nahyan ប្រជាជន UAE នឹងបន្តទទួលបានជ័យជំនះជាច្រើនថែមទៀត ដើម្បីរួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាពនៅតំបន់និងលើពិភពលោកផងដែរ៕