ពិធីដាក់សិលាចារឹក |
នាថ្ងៃទី២៥មិថុនា នៅស្រុក Tan Bien ខេត្ត Tay Ninh (ភាគខាងត្បូងវៀតណាម)កាសែត Dai Doan Ket បានរៀបចំពិធីដាក់សិលាចារឹក
នាថ្ងៃទី២០ធ្នូឆ្នាំ១៩៦៤ កាសែត Giai Phong បានចេញច្បាប់ដើមដំបូង នៅតំបន់ព្រៃភ្នំ Lo Go – Xa Mat Tay Ninh និងបានបញ្ជូនទៅទីក្រុងក្នុងស្រុក និងទីក្រុងភ្នំពេញ(ប្រទេសកម្ពុជា) ហើយពីនោះចែកបញ្ជូនទៅភូមិភាគខាងជើង។ កាសែតបានប្រមូលផ្តុំអ្នកនិពន្ធឆ្នើម បំពេញបេសកកម្មដ៏ខ្ពង់ខ្ពស់ ជាសូរសម្លេងរបស់រណៈសិរ្សរំដោះភូមិភាគខាងត្បូងវៀតណាម មានការរួមវិភាគទានជាច្រើនសំរាប់បុព្វហេតុតស៊ូប្រឆាំង ឯកភាពប្រទេសជាតិ។ នាថ្ងៃទី៦ខែកុម្ភះឆ្នាំ១៩៧៧ កាសែត Giai Phong បានរួមបញ្ជូលជាមួយកាសែត Cuu Quoc បង្កើតឡើងកាសែត Dai Doan Ket នាបច្ចុប្បន្ន៕
