លោក Huynh Tuan Kiet ប្រធានសហព័ន្ធពលកម្ម ខេត្ត Dong Nai បំផុសខែកម្មករឆ្នាំ ២០១៧ (រូបថតៈ Lê Xuân-TTXVN)

(VOVworld)-នាថ្ងៃទី១ឧសភា សហព័ន្ធពលករខេត្ត Dong Nai បានបំផុសខែកម្មករ និងរៀបចំបុណ្យតេតពលកម្មឆ្នាំ២០១៧ឲ្យពលករនិយោជិតជាង៥ពាន់នាក់នៅទូ ទាំងខេត្ត។ សកម្មភាពជាច្រើនបានរៀបចំឡើងសំដៅជួយជ្រោមជ្រែងបុណ្យតេត ពលកម្មនេះ។ ថ្លែងមតិក្នុងពិធី លោក Huynh Tuan Kiet ប្រធានសហព័ន្ធពលកម្ម ខេត្ត Dong Nai បានឲ្យដឹងថា ខេត្ត Dong Nai ជាខេត្តមួយមានចំនួនពលករច្រើនបំផុត។តាមនោះការបំផុសខែកម្មករជាកម្លាំងចលករសម្រាប់ជម្រុញឲ្យកម្មាភិបាល ស្ថាប័ន សហគ្រាសនិងសង្គមទាំងមូលរួមដៃរគ្នាថៃទាំពលករនិយោជិត៕