ប្រធានសមាគមមិត្តភាពវៀតណាម - រូម៉ានី លោក Ho Quang Loi ជូនផ្កាអបអរសាទរលោកស្រីឯកអគ្គរដ្ឋទូត Cristina Romila ក្នុងឱកាសរំលឹកខួបលើកទី ១០៥ នៃទិវាបុណ្យជាតិរ៉ូម៉ានី។ (រូបថត៖ Hoang Vu/dangcongsan.vn) |
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតរ៉ូម៉ានីប្រចាំនៅវៀតណាម លោកស្រី Cristina Romila បានឲ្យដឹងថា ទំនាក់ទំនងរវាងប្រជាជនវៀតណាមនិងរូម៉ានីត្រូវបានពង្រឹងនិងពូនជ្រុំ ពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈសកម្មភាពផ្លាស់ប្តូរជាច្រើន។ ក្នុងដំណាក់កាល ២០១៩-២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងរូម៉ានីបានកើនជាង ១,៦ ដងពី ២៦១ លានដុល្លារឡើង ៤២៥ លានដុល្លារអាមេរិក។ លោកស្រីឯកអគ្គរដ្ឋទូត បានព្យាករណ៍ថា តួរលេខនេះនឹងបន្តកើនឡើង ពីព្រោះ កិច្ចសហប្រតិបត្តិការរវាងវៀត ណាម និងរូម៉ានី នៅតែមានសក្ដានុពលជាច្រើន៕

