នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte

លោកស្រី Elsbeth Akkerman បានឲ្យដឹងថា អមដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte លើកនេះរួមមានអាជីវករ ជាង ១០០ នាក់។ ប្រការនេះបានបង្ហាញឲ្យឃើញថា ហូឡង់មានគោលបំណង ចង់កាត់ឲ្យជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយវៀតណាម។ ឆ្លងអស់រយៈពេល ៤៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតឆ្នាំ១៩៧៣រវាងប្រទេសទាំងពីរនោះ វិស័យនានាក្នុងកិច្ចសហប្រតិបត្តិការសំខាន់ៗនៃប្រទេសទាំងពីររួមមាន កសិកម្ម សន្តិសុខស្បៀងអាហារ គ្រប់គ្រងធនធានទឹក និងការប្រែប្រួលអាកាសធាតុ។ នេះគឺជាវិស័យសហប្រតិបត្តិការដែលគួរឲ្យកត់សំគាល់រវាងប្រទេសទាំងពីរផងដែរ៕