ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh (ខាងឆ្វេង) អញ្ជើញប្រគល់ប័ណ្ណសរសើរ "និស្សិតល្អ៥ប្រការ" ថ្នាក់មជ្ឈឹម។ (រូបថត៖ TTXVN) |
ថ្លែងនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអះអាងថា យុវជននិយាយរួម សិស្សា នុសិស្សនិងនិស្សិតនិយាយដោយឡែក គឺជាអនាគតនៃប្រទេសនីមួយៗ ប្រជាជាតិនីមួយៗ ជាកម្លាំងដ៏សែនសំខាន់ដែលឈានមុខគេក្នុងការកសាង អភិវឌ្ឍនិងការពារមាតុភូមិ។ លោកឧបនាយករដ្ឋមន្រ្តីបានបន្តថា៖ “បណ្ដាចលនាយុវជននិងនិស្សិត នឹងរួមចំណែកដល់ការកសាងប្រភព ធនធានមនុស្សមានគុណភាពខ្ពស់ ដើម្បីបម្រើដំណើរការអភិវឌ្ឍប្រទេស ជាតិ។ ភារកិច្ចដែលបានដាក់ចេញចំពោះនិស្សិតនិងការងារនិស្សិត គឺពិបាក ណាស់ ដែលទាមទារឲ្យនិស្សិត សិស្សានុសិស្សត្រូវឈានមុខគេក្នុងការច្នៃ ប្រឌិត ការផ្លាស់ប្ដូរថ្មី ដើម្បីនាំវៀតណាមឈានដល់ភាពសម្បូររុងរឿង ដូច នឹងបំណងប្រាថ្នារបស់លោកប្រធានហូជីមិញជាទីគោរពរាប់អាន។ ខ្ញុំ ជឿជាក់ថា ដោយមានឆន្ទៈមោះមុត ការខិតខំប្រឹងប្រែង ទេពកោសល្យ និង ការច្នៃប្រឌិតរបស់ខ្លួន និស្សិត សិស្សានុសិស្ស ក៏ដូចជាចលនានិស្សិតវៀត ណាម នឹងបន្តមានការរីកចម្រើនថ្មីឲ្យបានសក្តិសមនឹងឋានៈរបស់ប្រជាជាតិ មួយដ៏អង់អាចក្លាហាន”៕

