ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Han Duck Soo។ (រូបថត៖ VOV) |
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck Soo បានអះអាងថា កូរ៉េខាងត្បូង យកចិត្តទុកយ៉ាងខ្លាំងដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម; មានបំណងចង់បង្កើន ការសម្របសម្រួលរវាងរដ្ឋាភិបាលទាំងពីរ ក៏ដូចជារវាងក្រសួង ស្ថាប័ននៃភាគីទាំងពីរ ផងដែរ។
រីឯខ្លួនវិញ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្នើឱ្យថ្នាក់ ដឹកនាំរដ្ឋាភិបាលទាំងពីរ ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ បង្កើនការសម្របសម្រួលឲ្យ កាន់តែជិតស្និទ្ធ លើកកំពស់ប្រសិទ្ធភាព និងពង្រីកកិច្ចសហប្រតិបត្តិការ។
ក្នុងឱកាស នេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានពាំនាំការអញ្ជើញរបស់ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ដែលអញ្ជើញលោកនាយក រដ្ឋមន្ត្រី Han Duck Soo មកបំពេញទស្សនកិច្ចនៅវៀតណាម៕

