ដោយអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយជប៉ុនដែលជាដៃគូឈានមុខគេនិងគួរឱ្យទុកចិត្ត និងចែករំលែកផលប្រយោជន៍យុទ្ធសាស្ត្ររួមនោះ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យអភិបាលរដ្ឋ Gunma បន្តយកចិត្តទុកដាក់និងបង្កលក្ខណៈដើម្បីទទួលបានសិក្ខាកាមនិងពលករវៀតណាមបន្ថែមទៀត ឱ្យធ្វើការនិងរស់នៅក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនោះ លើកទឹកចិត្តសហគ្រាសខេត្តនានាបង្កើនការវិនិយោគនៅវៀតណាម៕