លោក Nguyen Duc Tuan នាយកស្តីទី VCERT/CC ថ្លែងសុន្ទរកថាបើក ACID ២០២៣ សម្រាប់អង្គភាពនានានៅវៀតណាម។ រូបថត៖ Ngoc Anh/Vietnamnet

នៅវៀតណាម មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់តាមអ៊ីនធឺណែត (នាយកដ្ឋានសន្តិសុខព័ត៌មាន ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ) កំពុងអនុវត្តកម្មវិធីហាត់សមដោយផ្ទាល់នៅទីក្រុងហាណូយ។ ACID ២០២៣ មានប្រធានបទ "ឆ្លើយតបទៅនឹងការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតពហុទិសដៅ ផ្តើមចេញពីគោលបំណងនយោបាយ" ដោយផ្តោតលើការវិភាគបច្ចេកទេសនិងការស៊ើបអង្កេតដើម្បីឱ្យភ្នាក់ងារ និងអង្គការនានាមានការឆ្លើយតបយ៉ាងសមស្រប បណ្តុះបណ្តាលនិងពង្រឹងជំនាញសម្រាប់កងកម្លាំងដែលទទួលខុសត្រូវក្នុងការធានាសុវត្ថិភាពព័ត៌មាននិងឆ្លើយតបទៅនឹង ឧប្បត្តិហេតុសន្តិសុខព័ត៌មាន។

យោងតាមផែនការ បន្ទាប់ពីកម្មវិធិហាត់សមត្រូវបានបញ្ចប់ មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់តាមអ៊ីនធឺណិតវៀតណាមនឹងកំណត់បញ្ហាថ្មី ដែលអាចកើតមានឡើងពីដំណើរការឆ្លើយតបនាបច្ចុប្បន្ន ដកបទពិសោធន៍ និងអនុវត្តជាក់ស្តែងនៅតាមអង្គភាពនីមួយៗ៕