លោកឧត្តមសេនីយ៍ត្រី Pham Truong Son អនុប្រធាននៃអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ទទួលជួបលោកឧត្តមសេនីយ៍ទោ នឹម បាឡែន នាយកទីចាត់ការកលយុទ្ធ អគ្គបញ្ជាការដ្ឋាននៃកង យោធពលខេមរភូមិន្ទ។ (រូបថត៖VNA) |
រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ទោ នឹម បាឡែន បានឲ្យដឹងថា ក្នុងកិច្ចពិភាក្សា ការងារកន្លងទៅរបស់គណៈប្រតិភូទីចាត់ការកលយុទ្ធជាមួយនាយកដ្ឋានកលយុទ្ធ នៃអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ភាគីទាំងពីរបានឯកភាពលើខ្លឹមសារ សហប្រតិបត្តិការសំខាន់ៗជាច្រើននាពេលខាងមុខ ដូចជា៖ ធ្វើសមយុទ្ធប្រឆាំងភេរវ កម្ម ការជួបប្រាស្រ័យមិត្តភាពរវាងកងទ័ពការពារព្រំដែននៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា នៅចុងឆ្នាំនេះ; ការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែល បានពលីជីវិតក្នុងរយៈពេលបំពេញភារកិច្ចអន្តរជាតិ៕

