នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំនៅវៀតណាមលោកស្រី Amal Abdel Kader Elmorsi Salama។ (រូបថត៖ VOV) |
ទាក់ទងដល់ស្ថានភាពពិភពលោក និងតំបន់ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើប្រទេសទាំងពីរជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី; ស្នើ ឲ្យអេហ្ស៊ីបគាំទ្រគោលជំហររបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពីសមុទ្រខាងកើត ដោះស្រាយរាល់ជម្លោះ និងភាពខុសគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ; ធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរី ភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។
រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូតអេហ្ស៊ីប Amal Salama បានបញ្ជាក់ថា លោក នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីរួមចំណែកលើកកម្ពស់បន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងប្រទេសទាំងពីរ នាពេលខាងមុខ។ លោកស្រី Amal Salama បានឲ្យដឹងថា នាពេលខាងមុខ អេហ្ស៊ីប នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី ២៧ បណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គ ការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP ២៧) ហើយសង្ឃឹមថា នឹង អាចទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញមកចូលរួមកិច្ចប្រជុំនេះ ដើម្បីរួមចំណែកក្នុងការ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើទូទាំងពិភព លោក៕

