នាយករដ្ឋមន្ត្រី Pham Minh Chinh ជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត៖ VOV) |
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពជំរុញខ្លាំង នូវការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹងផងក៏ដូចជាផ្នែក របៀបរបបនិងគោលនយោបាយផង; ផ្តល់អាទិភាពដល់ការលើកកម្ពស់កិច្ចសហប្រតិ បត្តិការលើការផ្លាស់ប្តូរឌីជីថលរវាងទីភ្នាក់ងារគ្រប់គ្រងរដ្ឋ ក៏ដូចជារវាងសហគ្រាសនៃ ប្រទេសទាំងពីរ; ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការនៅប្រទេសនីមួយៗ ព្រមទាំងធានាការធ្វើសមាហរណកម្មអន្តរជាតិយ៉ាង ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពផងដែរ។
ទាក់ទងនឹងការងារព្រំដែន ភាគីទាំងពីរបានឯកភាពលើការគោរព និងការអនុវត្ត យ៉ាងពេញលេញនូវសន្ធិសញ្ញាស្ដីពីព្រំដែនដែលបានចុះហត្ថលេខា រួមគ្នាខិតខំ ប្រឹងប្រែងស្វែងរកដំណោះស្រាយសមហេតុផលចំពោះ ១៦% នៃខ្សែបន្ទាត់ព្រំដែន គោកដែលមិនទាន់សម្រេចការខ័ណ្ឌសីមាបោះបង្គោលព្រំដែន; ព្រមទាំងដោះស្រាយ បញ្ហាដែលកើតឡើងដោយស្មារតីសាមគ្គីភាព មិត្តភាព រួមចំណែកកសាងខ្សែព្រំដែន វៀតណាម-កម្ពុជាប្រកបដោយសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់ថា វៀតណាម និងកម្ពុជាចាំបាច់ត្រូវបង្កើន ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសក្នុង ក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងយន្តការសហប្រតិបត្តិការ អនុតំបន់មេគង្គ; រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងសាមគ្គីភាព ឯកភាព ហើយ ពង្រីកមជ្ឈភាពរបស់អាស៊ាន។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវិទ្យុនិងទូរទស្សន៍ ដំណាក់កាល ២០២២-២០២៥ រវាងវិទ្យុសម្លេងវៀតណាមនិងក្រសួងព័ត៌មានកម្ពុជា។ (រូបថត៖ VOV) |
បន្ទាប់ពីកិច្ចពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរបានអញ្ជើញជាសក្ខីភាពក្នុង ពិធីចុះហត្ថលេខាលើឯកសារចំនួន ១១ រវាងប្រទេសទាំងពីរ៕


