ប្រធានាធិបតី Donald Trump(ឆ្វេង) អបអរសាទរលោកស្រី Amy Coney Barrett (ស្ដាំ) (រូបថត៖ AFP / VNA) |
ត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តដោយមានសំឡេងគាំទ្រចំនួន ៥២ សំឡេង និង សំឡេងប្រឆាំងចំនួន ៤៨ ចៅក្រមសាលាឧទ្ធរណ៍ លោកស្រី Amy Coney Barrett បានក្លាយជាចៅក្រមតុលាការកំពូលទី ១១៥ និងជាស្ត្រីទី ៥ ដែលបម្រើការងារនៅស្ថាប័ននេះក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក។
ជាមួយនឹងការអនុម័តដូចពោលខាងលើនេះ លោកស្រី Barrett រួមជាមួយចៅក្រមពីររូបទៀត ដែលធ្លាប់ត្រូវបានជ្រើសតាំងដោយលោក Trump កាលពីមុននោះ រួមមាន លោក Neil Gorsuch (អាយុ ៥៣ ឆ្នាំ) និងលោក Brett Kavanaugh (អាយុ ៥៥ ឆ្នាំ) នឹងតំណាងឲ្យសមាជិកចៅក្រម ១ / ៣ នៃតុលាការកំពូលផងដែរ៕

