![]() |
ក្រសួងសុខាភិបាលវៀតណាមបានជូនដំណឹងថា នាព្រឹកថ្ងៃទី៨ មេសា វៀតណាមកត់ត្រាករណីថ្មីឆ្លង Covid-19 ចំនួន២ករណីបន្ថែមទៀត។ មនុស្សទាំងពីរនាក់នេះជាជនជាតិវៀតណាម ក្នុងនោះ ម្នាក់ជាអ្នកជិតខាង ដែលមានការប៉ះពាល់ជាមួយអ្នកជំងឺទី២៤៣ នៅទីក្រុងហាណូយ ហើយ ម្នាក់ទៀតជាអ្នកជំងឺនៅខេត្ត Ha Nam តែនៅទាន់រកឃើញប្រភពឆ្លងជំងឺនៅឡើយ។
ដូច្នេះហើយគិតដល់ព្រឹកថ្ងៃទី៨ មេសា វៀតណាមបានកត់ត្រាករណី ឆ្លងវីរុស SARS-CoV-2 ចំនួន២៥១ករណី ក្នុងនោះ ១២២ករណីត្រូវបាន ព្យាបាលជាសះស្បើយ។ ក្នុងថ្ងៃទី៨ មេសា គ្រោងនឹងមានករណីចំនួន៣ បន្ថែមទៀតដែលត្រូវបានប្រកាសជាសះស្បើយ៕

