ជាការឆ្លើយតប អ៊ីរ៉ង់បានអះអាងថា សេចក្តីប្រកាសទាំងនេះបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិឡើយ។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំស្តីពីកិច្ចការសន្តិសុខនៃព្រឹត្តិការណ៍ World Cup នៅមជ្ឈមណ្ឌលសម្របសម្រួលព្រឹត្តិការណ៍ពិសេសនៃទីភ្នាក់ងារសហរដ្ឋគ្រប់គ្រងគ្រាអាសន្ន (FEMA) លោក Markwayne Mullin រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានឱ្យដឹងថា លោកបាន «រាំដោយក្តីរីករាយ» នៅពេលដែលអ៊ីរ៉ង់បានធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ជាផ្លូវការ។
សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានជួបប្រទះប្រតិកម្មយ៉ាងខ្លាំងពីទីក្រុងតេអេរ៉ង់។ នៅថ្ងៃទី ១ ខែកក្កដា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបង្ហោះនៅលើបណ្តាញសង្គមថា សេចក្តីប្រកាសរបស់លោក Mullin «បានបង្ហាញដល់ពិភពលោកទាំងមូលថា សហរដ្ឋអាមេរិកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតអន្តរជាតិនោះទេ»។
មុននោះ ចាប់តាំងពីការចាប់ផ្តើមនៃព្រឹត្តិការណ៍ World Cup អ៊ីរ៉ង់បានត្អូញត្អែរម្តងហើយម្តងទៀតអំពីបទប្បញ្ញត្តិចូល និងកាលវិភាគធ្វើដំណើរដែលសហរដ្ឋអាមេរិកបានអនុវត្តន៍៕
