លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងអតីតអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Bounnhang Vorachith ។ រូបថត៖ VGP/Nhat Bac |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅឡាវ នារសៀលថ្ងៃទី ១១ មករា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខអតីតអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Choummaly Sayasone; អតីតអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Bounnhang Vorachith និងអតីតនាយករដ្ឋមន្ត្រីឡាវ លោក Thongsing Thammavong។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមតែងតែផ្តល់អាទិភាពចម្បងសម្រាប់ទំនាក់ទំនងពិសេសវៀតណាម - ឡាវ ហើយចាត់ទុកថា នេះគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានចំពោះបុព្វហេតុបដិវត្តន៍នៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា នឹងបន្តមតរតកដ៏ល្អប្រពៃរបស់ថ្នាក់ដឹកនាំជំនាន់មុន ហើយខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បី ពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវដោយឥតឈប់ឈរ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងអតីតនាយករដ្ឋមន្ត្រីឡាវ លោក Thongsing Thammavong ។ រូបថត៖ VGP/Nhat Bac |


