រដ្ឋមន្រ្តីបរិស្ថាននិងដីធ្លីម៉ូសំប៊ិច លោក Celso Correia

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯព្រលានយន្តហោះទីក្រុង Beira ដែលបច្ចុប្បន្នកំពុងយកប្រើប្រាស់ជាមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌ នោះ លោក Correia បានឲ្យដឹងថា អាជ្ញាធរកំពុងសហការជាមួយអ្នកជំនាញចំនួន ១២០ នាក់ និងកម្លាំងជួយសង្គ្រោះ ដើម្បីរកវិធីទាក់ទង់ និងជួយសង្គ្រោះមនុស្ស ដែលជាប់គាំងទាំងនេះផងដែរ។ អាទិភាពនាពេលបច្ចុប្បន្ន គឺដើម្បីបញ្ចៀសពីការខួចខាតដល់មនុស្សបន្ថែមទៀត ក៏ដូចជាធានាឱ្យមានផ្គត់ផ្គង់ស្បៀងអាហារ ថ្នាំសង្កូវ និងទីជម្រកគ្រប់គ្រាន់សម្រាប់ជនរងគ្រោះ៕