![]() |
យោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពមកទល់ពេលនេះបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស ចំនួន ៣៥ នាក់បានស្លាប់ និងជិត ២០ នាក់កំពុងបាត់ខ្លួន។
កងកម្លាំងឆ្មាំជប៉ូន (SDF) បានដាក់ពង្រាយកងទ័ពចំនួន ២៧,០០០ នាក់ទៅកាន់តំបន់រងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ ក្នុងនោះ មានតំបន់ Nagano ដែលជាទីកន្លែងពួកគេកំពុងព្យាយាមជួយសង្គ្រោះមនុស្សចំនួន ៣៦០ នាក់បន្ទាប់ពីទំនប់ទឹកមួយនៅលើទន្លេ Chikuma ត្រូវបានបាក់ស្រុត ។ យោងតាមក្រសួងហេដ្ឋារចនាសម្ព័ន្ធជប៉ុនបានឲ្យដឹងថា រហូតដល់ម៉ោង ១៦ រសៀលថ្ងៃទី ១៣ ខែតុលាទំនប់ទឹកនៃទន្លេចំនួន ២១ នៅប្រទេសជប៉ុនត្រូវបានបាក់ស្រុត ផងដែរ៕

