បណ្ដាតំណាងចូលរួមពិធីបង្ហាញមុខប៉ុស្តិ៍ទូរទស្សន៍ Vietnam Journey


អញ្ជើញចូលរួមពិធីនេះមានវត្តមានរបស់ឧបនាយក រដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam រដ្ឋមន្រ្តីក្រសួងវប្បធម៌ទេសចរណ៍និង កីឡាលោក Nguyen Ngoc Thien រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយលោក Nguyen Manh Hung។

ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក៏ បានអញ្ជើញផ្ញើរលិខិតអបអរសាទរចំពោះការបង្ហាញមុខប៉ុស្តិ៍ទូរទស្សន៍ Vietnam Journey ផងដែរ។ មុននោះ នាពេលអញ្ជើញមកទស្សនាប៉ុស្តិ៍ទូរទស្សន៍ Vietnam Journey នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“ដោយតម្រូវការនៃស្ថានីយ៍ផ្សាយសម្លេងទូរទស្សន៍ក្នុងសម័យកាលថ្មី ក្នុង បរិយាកាសប្រកួតប្រជែងនិងបច្ចេកទេសថ្មី ខ្ញុំជឿជាក់ថា ទូរទស្សន៍ VOV នឹង ពង្រីកសមិទ្ធផលនៃការខិតខំប្រឹងប្រែងក្នុងអំឡុងពេល១០ឆ្នាំកន្លងទៅ។ កម្មា ភិបាល បុគ្គលិកទាំងអស់ចាំបាច់ត្រូវឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ ហាត់ពត់ លត់ដំជាច្រើនថែមទៀត ដើម្បីរួមចំណែកទៅក្នុងជោគជ័យរួមរបស់ VOV ដែល ជាស្ថាប័នសារព័ត៌មានដ៏សំខាន់មួយរបស់បក្សនិងរដ្ឋ”។

ឈុតសម្ដែងសិល្បៈមួយនៅពិធី

ប៉ុស្តិ៍ទូរទស្សន៍ Vietnam Journey ដោយពាក្យស្លោក “រួមគ្នាទៅនិងរក ឃើញ” នឹងចាក់ផ្សាយកម្មវិធីឯកទេសនានាស្ដីពីវប្បធម៌ប្រពៃណីរបស់បណ្ដាជន ជាតិ បណ្ដាតំបន់ ផ្សព្វផ្សាយរូបភាព រមណីយដ្ឋាននិងម្ហូបអាហារដ៏វិសេស វិសាលក្នុងទូទាំងប្រទេសផងដែរ។

ទស្សនិកជនអាច តាមដានប៉ុស្តិ៍ទូរទស្សន៍នេះដោយងាយតាមរយៈមធ្យោបាយជាច្រើនដូចជា៖ ទូរទស្សន៍ឌីជីថល ទូរទស្សន៍ខ្សែកាប បច្ចេកវិទ្យា IPTV និង ទូរទស្សន៍អ៊ីនធឺណែត។

Vietnam Journey ក៏បានកសាងឡើងទំព័រវ៉ែបសាយតាមអាស័យដ្ឋាន truyenhinhdulich.vn ដើម្បីជួយអោយភ្ញៀវទេសចរអាចស្វែងរកព័ត៌មានស្ដីពី វប្បធម៌ ទេសចរណ៍ ទីកំសាន្តគួរអោយពេញនិយម ម្ហូបអាហារ ភោជនីយដ្ឋាន និងសណ្ឋាគារ ផងដែរ។ ដោយផែនការអភិវឌ្ឍខ្លឹមសារជាភាសាចំនួន៥រួមមាន៖ភាសាអង់គ្លេស រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង និងចិន Vietnam Journey មានគោល បំណងចង់ក្លាយទៅជាស្ពានតភ្ជាប់រវាងភ្ញៀវទេសចរអន្តរជាតិជាមួយវៀតណាម៕