រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung ថ្លែងនៅចំពោះមុខរដ្ឋសភា។ (រូបថត៖ quochoi.vn) |
ក្នុងដំណើរការពិភាក្សា សមាជិករដ្ឋសភាបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការ បង្ហើយ និងអនុម័តលើផែនការមេជាតិក្នុងពេលឆាប់ៗ ដើម្បីបង្កើតមូលដ្ឋានសម្រាប់ ការកសាង និងបង្កើតផែនការមេសំខាន់ៗផ្សេងទៀត ដើម្បីបម្រើដំណើរការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ លោក Tai Van Ha សមាជិករដ្ឋសភាខេត្ត Quang Nam បានសង្កត់ធ្ងន់ថា៖
“នេះគឺជាផែនការមេដ៏សំខាន់មួយជាមួយនឹងចក្ខុវិស័យដ៏យូរអង្វែង។ ចាំបាច់ ត្រូវបង្កើតផែនការមេជាតិឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ព្រោះបើតាម បទប្បញ្ញត្តិនៃច្បាប់ផែនការមេនោះ ផែនការមេថ្នាក់តំបន់ ខេត្ត និងវិស័យ ត្រូវផ្អែកលើផែនការមេជាតិ ទើបអាចសាងសង់និងអនុវត្តន៍បាន”។
ដើម្បីធានាបាននូវលទ្ធភាពអាចធ្វើទៅបាន អង្គប្រជុំបានចាត់ទុកថា ផែនការមេ ជាតិចាំបាច់ត្រូវច្បាមជាប់នឹងស្ថានភាពជាក់ស្តែង សមស្របនឹងសក្ដានុពល ប្រៀប ខ្លាំងនិងគុណសម្បត្តិនៃតំបន់នីមួយៗ មូលដ្ឋាននីមួយៗ ផ្នែកនិងវិស័យនីមួយៗ។ សមាជិករដ្ឋសភាក៏បានស្នើឱ្យមានការកែសម្រួល បំពេញបន្ថែម និងបកស្រាយបំភ្លនូវ ខ្លឹមសារជាក់លាក់មួយចំនួនទាក់ទងនឹងផែនការមេជាតិស្តីពីការប្រើប្រាស់ដីធ្លី; ការ គ្រប់គ្រងនិងការប្រើប្រាស់ធនធានទឹក; ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ; ការតភ្ជាប់ អភិវឌ្ឍន៍រវាងប៉ូលកំណើន; ការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកទេស នវានុវត្តន៍ និងធនធាន មនុស្សបច្ចេកវិទ្យាខ្ពស់; ការអភិវឌ្ឍវប្បធម៌ លើកកំពស់ជីវភាពរស់នៅខាងស្មារតីរបស់ ប្រជាជន; ការអភិវឌ្ឍទេសចរណ៍; ការការពារបរិស្ថាន និងការសម្របខ្លួនទៅនឹងការ ប្រែប្រួលអាកាសធាតុ។ ល។
រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានបញ្ជាក់ថា ដោយឈរលើ មតិយោបល់របស់សមាជិករដ្ឋសភា គណៈកម្មការពង្រាងសន្យានឹង កែសម្រួល បំពេញបន្ថែម និងធានាគុណភាពល្អបំផុតសម្រាប់ផែនការមេជាតិ ដើម្បី បម្រើដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ៕

