គណៈកម្មាធិការរៀបចំពិធីបានជូនអំណោយដល់សិស្សក្រីក្រ ( រូបថត៖ vov)

នានេះជាសកម្មភាពដំបូងក្នុងចំណោមដំណាក់កាលប្រតិបត្ដិការទាំង៤នៃដំណើរ «ខ្ញុំស្រឡាញ់មាតុភូមរបស់ខ្ញុំ » ឆ្នាំ ២០២០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែមេសាដល់ថ្ងៃទី ១៥ ខែឧសភានៅទូទាំងប្រទេស។នៅខេត្ត Quang Tri មជ្ឈិមសម្ព័ន្ធសមាគមយុវជនវៀតណាមបានរៀបចំពិធីគោរពទង់ជាតិ អុជធូប និងដោះលែងសត្វស្លាបសន្តិភាពនៅតំបន់កេរ្តិ៍ដំណែល Doi Bo Hien Luong – Ben Hai ព្រមទាំងជួយឧបត្ថម្ភបាយកញ្ចប់ចំនួន១៥.០០០ ដល់អ្នកមានស្ថានភាពលំបាកដោយសាររងផលប៉ះពាល់ពីជំងឺ COVID-19 ជាដើមផងដែរ។លោកស្រី Phan Thi Hue មកពីឃុំ Trung Giang ស្រុក Gio Linh ខេត្ត Quang Tri បានចែករំលែកថា៖

« នៅពេលចូលរួមសកម្មភាពដូចនេះ យុវជនវ័យក្មេងយើងខ្ញុំពិតជារំភើបចិត្តដោយបង្ហាញការដឹងគុណដល់អ្នកមានគុណូបករៈ ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុរំដោះជាតិ ជាពិសេសគឺវីរអ្នកម្តាយវៀតណាម។ យើងខ្ញុំមានគោល បំណងពង្រីកនូវភាពស្វាហាប់នៃយុវវ័យបន្ថែមទៀតចំពោះប្រពៃណី“ ផឹកទឹកនឹកប្រភព” របស់ប្រជាជាតិវៀតណាមផងដែរ»៕