លោកស្រី Rochelle P. Walensky នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (ស្តាំ) និងលោកស្រី Susan Burs អគ្គកុងស៊ុលសហរដ្ឋអាមេរិកប្រចាំទីក្រុងហូជីមិញ (រូបថត៖ VOV)

ជាពិសេស វៀតណាម និងសហរដ្ឋអាមេរិកបានសហការយ៉ាងជិតស្និទ្ធក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ដោយចែករំលែកអំពីលទ្ធផលក្នុងការបង្ការមេរោគអេដស៍នៅវៀតណាម លោកស្រី Walensky មានប្រសាសន៍ថា៖ CDC សហរដ្ឋអាមេរិកបានចាត់ទុកវៀតណាមជាប្រទេសនាំមុខគេមួយក្នុងការងារនេះ៖ “ខ្ញុំមានឱកាសទៅទស្សនាមន្ទីរពេទ្យ Bach Mai ក្នុងទីក្រុងហាណូយ ហើយថ្ងៃនេះបានទៅទស្សនាមជ្ឈមណ្ឌលប្រឹក្សាជំនួយសហគមន៍នៅខ័ណ្ដទី ៤ ទីក្រុងហូជីមិញ ព្រមទាំងជជែកជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាគាំទ្រសហគមន៍។ ពួកគេបាននិយាយប្រាប់ខ្ញុំអំពីសមិទ្ធិផលដែលទទួលបានក្នុងការបង្ការមេរោគអេដស៍នៅ វៀតណាម។ ខ្ញុំរីករាយដែលជោគជ័យទាំងនេះមិនត្រូវបានបាត់បង់នៅក្នុងកូវីដ ១៩ ថែមទាំងបានអនុវត្តវិធីសាស្រ្តជាច្រើនដើម្បីទ្រទ្រង់ផងដែរ”។

នាថ្ងៃទី ១៥ ខែមីនា វៀតណាម និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើលិខិតបំណងមួយស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការកសាងគំរូនៃមជ្ឈមណ្ឌល CDC កណ្តាលនៅវៀតណាម ដែលបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការគាំទ្រការកសាង CDC វៀតណាម ការសម្របសម្រួលឱ្យកាន់តែប្រសើរឡើងក្នុងការការពារសុខភាពសាធារណៈ៕