ប្រជាជនធ្វើដង្ហែក្បួនអំពាវនាវអាមេរិកដកបទដាក់ទណ្ឌកម្មទៅលើគុយបា។ (រូបថត៖ caribbean.loopnews.com) |
សេចក្ដីប្រកាសដែលបានចេញផ្សាយដោយក្រសួងការបរទេសម៉ិកស៊ិក ឲ្យដឹង ថា ប្រទេសសមាជិក CELAC អំពាវនាវយ៉ាងទទូចឲ្យលោកប្រធានាធិបតីអាមេរិក ផ្លាស់ប្ដូរការដាក់បទហ៊ុំព័ទ្ធតម្រង់ទៅលើគុយបា ហើយអំពាវនាវឲ្យរដ្ឋសភាអាមេរិក ចាប់ផ្ដើមដំណើរការនីតិវិធីដើម្បីលុបចោលការហ៊ុំព័ទ្ធនេះតែម្ដង។ ប្រមុខរដ្ឋនិង រដ្ឋាភិបាលនៃប្រទេសសមាជិក CELAC ទាំង៣៣ បានសង្កត់ធ្ងន់ថា គេប្រឆាំងជំទាស់ យ៉ាងដាច់អលង្ការនឹងការអនុវត្តបទបញ្ញត្តិនិងវិធានការខុសពីច្បាប់អន្តរជាតិ៕

