នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នៅថ្ងៃទី ១៦ មករា (ម៉ោងក្នុងស្រុក) នៅទីក្រុង Warsaw ប្រទេសប៉ូឡូញ។ លោកនាយករដ្ឋមន្ត្រី Donald Tusk ក៏បានសង្កត់ធ្ងន់ថា វៀតណាមតែងតែជាមិត្តប្រពៃណីនិងយូរអង្វែងរបស់ប៉ូឡូញ ហើយបច្ចុប្បន្នជាដៃគូសំខាន់មួយក្នុងចំណោមដៃគូសំខាន់ៗ របស់ប៉ូឡូញនៅអាស៊ីអាគ្នេយ៍។

ជំនួបពិភាក្សារវាងគណៈប្រតិភូរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលប៉ូឡូញ។ រូបថត៖ VOV

នៅក្នុងជំនួបពិភាក្សាការងារ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើទៅលោកនាយករដ្ឋមន្ត្រី Donald Tusk នូវបណ្ដាវិធានការដោយផ្តោតសំខាន់ទៅលើការពង្រឹងទំនុកចិត្តនយោបាយ ឆ្ពោះទៅបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រ; ធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងទ្វេភាគី ខិតខំនាំមកនូវទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានឆាប់ដល់ ៥ ពាន់លានដុល្លារអាមេរិក។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យរដ្ឋាភិបាលប៉ូឡូញបន្តសម្របសម្រួល សហគមន៍ជនវៀតណាមនៅប៉ូឡូញដើម្បីធ្វើសមាហរណកម្មក្នុងសង្គមមូលដ្ឋាន រួមចំណែកអភិវឌ្ឍន៍ប្រទេសប៉ូឡូញ ក៏ដូចជាទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងនោះមានការទទួលស្គាល់សហគមន៍ជនវៀតណាមនៅប៉ូឡូញជាសហគមន៍ជនជាតិភាគតិចមួយនៅប៉ូឡូញផងដែរ។

ក្នុងឱកាសនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនលើវិស័យការទូត និងពលកម្ម៕