រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung បង្ហាញសេចក្ដីព្រាងនៃផែនការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញក្នុងដំណាក់កាល២០២១-២០២៥។(រូបថត៖ baochinhphu.vn) |
គោលដៅទូទៅនៃផែនការគឺបង្កើតឡើងការផ្លាស់ប្ដូរដ៏ជាក់ច្បាស់ក្នុងគំរូកំណើន ដោយផ្អែកលើការបង្កើនផលិតភាព គុណភាព កម្លាំងប្រកួតប្រជែង ប្រសិទ្ធភាពនៃការ ប្រើប្រាស់ប្រភពធនធាន ភាពម្ចាស់ការ និងសមត្ថភាពសម្របខ្លួននៃខឿនសេដ្ឋកិច្ច ឆ្ពោះទៅគោលដៅក្លាយទៅជាខឿនសេដ្ឋកិច្ចដោយផ្អែកលើវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តភាព ធានាការអភិវឌ្ឍយ៉ាងលឿន ប្រកបដោយចីរភាព និងស៊ីសង្វាក់គ្នា។ ទន្ទឹមជាមួយគ្នានោះ លើកកំពស់កម្លាំងផ្ទៃក្នុងនៃខឿនសេដ្ឋកិច្ចនិងអង្គភាពអាជីវកម្ម វៀតណាមផងដែរ៕

