ប្រភព៖ Vietnam+

យោងតាមនាយកដ្ឋានអាកាសចរណ៍វៀតណាមបានឲ្យដឹងថានៅថ្ងៃទី ៥ ខែមករា ជើងហោះហើរ VN5311 របស់ Vietnam Airlines ដោយប្រើយន្តហោះ B787-868 ពី Narita (ជប៉ុន) មកកាន់ទីក្រុងហាណូយ (NRT-HAN) ចេញដំណើរនាវេលាម៉ោង ១០ និង ៣០ នាទី (ម៉ោងក្នុងតំបន់) រួមមានក្រុមអ្នកបើកបរចំនួន ១៥ នាក់ និងអ្នកដំណើរចំនួន ៤៧ នាក់។

នាវេលាម៉ោង ១១ និង ១០ នាទី (ម៉ោងក្នុងស្រុក) សាខា Vietnam Airlines នៅជប៉ុនទទួលទូរស័ព្ទពីមនុស្សម្នាក់ដែលអះអាងថាជាជនជាតិអាមេរិកនិយាយភាសាជប៉ុនដោយគម្រាមបាញ់ទម្លាក់យន្តហោះ ខណៈហោះហើរឆ្លងកាត់ឈូងសមុទ្រតូក្យូ ហើយនិយាយថាយន្តហោះនេះគួរតែវិលត្រឡប់ទៅវិញ។

បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយអាជ្ញាធរមានសមត្ថកិច្ច ជើងហោះហើរ VN5311 បានប្តូរទិសទៅចុះចតនៅអាកាសយានដ្ឋាន Fukuoka (ជប៉ុន) ហើយបន្តធ្វើដំណើរហោះហើរត្រឡប់មកទីក្រុងហាណូយវិញ ដោយចុះចតប្រកបដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai នារលៀលថ្ងៃដដែល។

យោងតាមនាយកដ្ឋានអាកាសចរណ៍វៀតណាមបានឲ្យដឹងថា អង្គភាពបានឆ្លើយតប ខាងសន្តិសុខជាបន្ទាន់ យ៉ាងទាន់ពេលវេលា ដើម្បីដោះស្រាយឧបទ្ទវហេតុនេះ ស្របតាមបទប្បញ្ញត្តិ ដោយធានាសុវត្ថិភាពសម្រាប់ជើងហោះហើរ។

នាបច្ចុប្បន្ននេះ ស្ថាប័នមានសត្ថមកិច្ចកំពុងស៊ើបអង្កេតនិងបំភ្លឺករណីនេះផងដែរ៕