លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងនៅកិច្ចប្រជុំ COP២៦។ (រូបថត៖ VNA) |
តាមសំណូមពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងត្រីមាសទីមួយ នៃឆ្នាំនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវម្ចាស់ការកសាងកម្មវិធី ផែនការលើវិស័យ អភិបាលកិច្ច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងនោះផ្តោតសំខាន់លើការដោះស្រាយបញ្ហាចំនួន៨នោះគឺ៖ ការផ្ទេរប្ដូរទៅថាមពលបៃតង ថាមពលស្អាត; កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់; កាត់បន្ថយការបំភាយឧស្ម័នមេតាន; អភិវឌ្ឍន៍ រថយន្តអគ្គិសនី; ដាំព្រៃឈើដើម្បីស្រូបយកឧស្ម័នកាបូនិក; ប្រើប្រាស់សម្ភារសំណង់ និងអភិវឌ្ឍទីក្រុង ឲ្យសមស្រប់នឹងការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព ផ្សព្វ ផ្សាយដើម្បីប្រជាជនទាំងមូលនិងសហគមន៍អាជីវកម្មចូលរួម; ពន្លឿនការផ្លាស់ប្តូរ ឌីជីថល។ នេះគឺជាការសន្យារបស់វៀតណាមនៅឯកិច្ចប្រជុំ COP26 ដែលបានធ្វើឡើ ងកាលពីចុងឆ្នាំមុននៅទីក្រុង Glasgow - ចក្រភពអង់គ្លេស។ វៀតណាមបានសន្យា កាត់បន្ថយការបំភាយឧស្ម័នការបោនស្មើសូន្យត្រឹមឆ្នាំ ២០៥០និងកាត់បន្ថយការបំភាយ ឧស្ម័នផ្ទះកញ្ចក់ចំនួន៣០%ត្រឹមឆ្នាំ២០៣០ផងដែរ៕

