អតីតអនុរដ្ឋមន្រ្តីការបរទេស និងជាអតីតប្រធាន SOM អាស៊ាន វៀតណាម ឯកអគ្គរដ្ឋទូត Pham Quang Vinh (រូបថត៖TTXVN)

នៅទីនេះ អតីតអនុរដ្ឋមន្រ្តីការបរទេស និងជាអតីតប្រធាន SOM អាស៊ាន វៀតណាម ឯកអគ្គរដ្ឋទូត Pham Quang Vinh បានមានប្រសាសន៍ថា វៀតណាមបានជ្រើសរើសប្រធានបទប្រធានអាស៊ាននៅឆ្នាំ ២០២០ គឺ “ការតភ្ជាប់និងការបន្សាំដោយម្ចាស់ការ” វៀតណាមនឹងផ្តោតការយកចិត្តទុកដាក់លើការកសាងសហ គមន៍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ក៏ដូចជាអភិវឌ្ឍទំនាក់ទំនងជាមួយដៃគូនានាផងដែរ។ វៀតណាមនឹងកសាងអាស៊ានឲ្យក្លាយទៅជាផ្នែកមួយយ៉ាងស្អិតរមួតក្នុងរចនាសម្ព័ន្ធតំបន់ ដែលក្នុងនោះមានការផ្តោតសំខាន់លើការការពារ ផលប្រយោជន៍របស់បណ្តាប្រទេសនិងតំបន់ដោយឈរលើច្បាប់អន្តរជាតិព្រមទាំងអះអាងអំពីគោលការណ៍ស្តីពីការធានានូវឯករាជ្យភាព ស្វ័យភាពនិងសន្តិភាពរបស់បណ្តាប្រទេសជាសមាជិកក្នុងតំបន់ក្នុងការរក្សាតួនាទីស្នូលរបស់អាស៊ានក្នុងតំបន់ផងដែរ៕