លោកប្រធានរដ្ឋចិន ស៊ី ជីនពីង បានសង្កត់ធ្ងន់លើការសន្យារបស់ចិនក្នុងការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិក ប្រកបដោយស្ថិរភាព តម្លាភាព និងចីរភាព​។ លោកបានឯកភាពជាមួយលោកប្រធានាធិបតី ដូណាល ត្រាំ លើការកសាង «ទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រ​មាន​លក្ខណៈស្ថាបនារវាងចិន និងសហរដ្ឋអាមេរិក» ដើម្បីកំណត់​ទិស​ដៅយុទ្ធសាស្ត្រនៃទំនាក់ទំនងចិន-អាមេរិក សម្រាប់រយៈពេលបីឆ្នាំខាងមុខ និងឆ្នាំ​បន្ត​បន្ទាប់​ទៀត។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី លោកប្រធានរដ្ឋចិន ស៊ី ជីនពីង បាន​ឲ្យ​ដឹងថា ចរិត​លក្ខណៈនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមាន​អត្ថប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ។ នៅពេលប្រឈមមុខនឹងការមិនចុះសម្រុងគ្នា ការពិគ្រោះយោបល់​ដោយ​ស្មើភាពគ្នាគឺជាជម្រើសត្រឹមត្រូវតែមួយគត់។

ភាគីទាំងពីរបានយល់ព្រម គាំទ្រគ្នាទៅវិញទៅមកក្នុងការរៀបចំ​កិច្ចប្រជុំកំពូល​នៃវេទិកា​សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងកិច្ចប្រជុំកំពូលនៃ​ក្រុមខឿន​សេដ្ឋកិចច្ច​ធំជាងគេ (G20) នៅឆ្នាំនេះ។

មុននោះ ក្នុងសុន្ទរកថាបើកកិច្ចសន្ទនា ប្រធាន​រដ្ឋ​ចិន​លោក ស៊ី ជីនពីង បាន​មាន​បំណង​ចង់រួមសហការ​ជាមួយលោក​ប្រធានាធិបតី ដូណាល ត្រាំ ដឹកនាំទំនាក់ទំនងចិន-អាមេរិក ធ្វើឱ្យឆ្នាំ ២០២៦ ក្លាយជាឆ្នាំប្រវត្តិសាស្ត្រ និងជាឆ្នាំដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី៕​