![]() |
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិនថា ភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈស្ដីពីរការអនុវត្តការព្រមព្រៀងវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនៅក្នុជំនួបកំពូលនាពេលថ្មីៗនេះ ក៏ដូចជាជំរុញកាលវិភាគ និងការធ្វើដំណើរឲ្យដំណាក់កាលជាបន្តបន្ទាប់ក្នុងការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ទោះជាយ៉ាងណាក៏ដោយសេចក្ដីប្រកាសនេះមិនបានបញ្ជាក់លម្អិតអំពីខ្លឹមសារនៃការសន្ទនាតាមទូរស័ព្ទនោះឡើយ។
មុននេះ នាថ្ងៃទី ១ ខែធ្នូ នៅខាងក្រៅ កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ដែលទើបលេចចេញជួរមុខនៅលើពិភពលោក (G20) នៅរដ្ឋធានី Buenos Aires ប្រទេស អាហ្សង់ទីន នោះ ប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធាធិបតីអាមេរិក លោក Donald Trump ទទួលបានការព្រមព្រៀង "ការផ្អាកសង្គ្រាមពាណិជ្ជកម្ម"ដើម្បីស្វែងរកវិធីដោះស្រាយជម្លោះដ៏តានតឹងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចជួរមុខគេទាំងពីលើពីភពលោក៕

