![]() |
សេចក្ដីប្រកាសពោលខាងលើបានលើកច្បាស់ថា៖នៅក្នុងវង់ពិគ្រោះយោបល់លើកទី ៣ នេះ ភាគីទាំងពីរបានពិភាក្សាប្រកបដោយប្រសិទ្ធភាពលើគ្រប់បញ្ហា ដូចជាកសិកម្ម និងថាមពល ហើយភាគីទាំងពីរទទួលបានការវិវឌ្ឍជាវិជ្ជមាន និងជាក់ស្ដែង។ សេចក្ដីប្រកាសពោលខាងលើបានអះអាងថា៖ ចិនត្រៀមខ្លួនជាស្រេចបង្កើនការនាំចូលទំនិញពីប្រទេសជាច្រើន ក្នុងនោះមានអាមេរិកផង ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ និងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ចិនបានព្រមានថា៖ រាល់ការព្រមព្រៀងដែលទទួលបានក្នុងជំនួបចរចានេះនឹងគ្មានប្រសិទ្ធភាពឡើយ ប្រសិនបើអាមេរិក
អនុវត្តន៍វិធានការដាក់ទណ្ឌកម្មពាណិជ្ជកម្ម ក្នុងនោះរួមមានការដំឡើងកម្រិតពន្ធលើទំនិញនាំចូលរបស់ចិនផងដែរ៕

