ចិនធ្វើការយកពន្ធបន្ថែមទៅលើការទំនិញនាំចូលពីអាមេរិកដែលមានតម្លៃ ១៦ ពាន់លានដុល្លារអាមេរិក (រូបថតឧទាហរណ៍)

សេចក្តីសម្រេច នេះត្រូវបាននាំចេញ ១ថ្ងៃបន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានប្រកាសថានឹងមានទំនិញបន្ថែមរបស់ចិន ដែលមាន តម្លៃ 16 ពាន់លានដុល្លារត្រូវរងការយកពន្ធ 25% ចាប់ថ្ងៃទី ២៣ ខែសីហា ទង្វើរនេះបានចាត់ទុកថានឹងធ្វើឲ្យសង្រ្គាមពាណិជ្ជកម្មរវាង អាមេរិកនិងចិនកាន់តែ កើនឡើងយ៉ាងតានតឹងថែមទៀតផងដែរ។

សកម្មភាពទាំងនេះរបស់ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងបានសរឲ្យឃើញថា ប្រទេសមានខឿនសេដ្ឋកិច្ចធំជាងគេទាំងពីរនេះហាក់ដូចជាមិនចង់កាត់បន្ថយ ភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងឡើងជណ្តើរនាបច្ចុប្បន្នឡើយ៕