![]() |
នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Liu Kang បានឲ្យដឹងថា៖ទទួលសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping នោះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក Sooronbay Jeenbekov និងប្រធានាធិបតីកាហ្សាក់ស្ថាន លោក Nursultan Nazarbayev នឹងបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅចិនចាប់ពីថ្ងៃទី ៦ ដល់ ថ្ងៃទី ១០ មិថុនា។បន្ទាប់មក ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ក៏បានបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅចិនផងដែរ។ ថ្នាក់ដឹកនាំទាំងនេះក៏នឹងចូលរួមសន្និសីទក្រុមប្រឹក្សាថ្នាក់ជាតិ SCO លើកទី ១៨ ផងដែរ៕

